• រៀបចំ​តាក់តែង​កិច្ចសន្យា​គ្រប់ប្រភេទ​ និងគ្រប់ទម្រង់​ ជាអាទិ៍ កិច្ចសន្យាលក់ទិញ កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យា​ការងារ កិច្ចសន្យា​បញ្ញើ កិច្ចសន្យាម៉ៅការ កិច្ចសន្យាប្រវាស់ កិច្ចសន្យា​ប្រទានកម្ម កិច្ចសន្យាភតិសន្យា កិច្ចសន្យាខ្ចីប្រើ កិច្ចសន្យាអាណត្តិ​ កិច្ចសន្យាក្រុមហ៊ុន កិច្ចសន្យាសះជា កិច្ចសន្យា​ធនលាភ​សាមយិក​មួយជីវិត ...... -ល​- ស្របតាមច្បាប់ និង ​តម្រូវ​ការ​របស់​អតិថិជន ដោយឈរលើ​ផលប្រយោជន៍​អតិថិជន​ជាធំ ។
  • រៀបចំ​តាក់តែង​កិច្ចព្រមព្រៀង​ លក្ខន្តិកៈក្រុមហ៊ុន និងឯកសារគតិយុត្ត​ផ្សេងៗទៀត ស្រប​តាមតម្រូវការ​របស់​អតិថិជន ស្ថិត​ក្នុងលក្ខខណ្ឌច្បាប់ ដែលធានាឱ្យបាននូវ​ផលប្រយោជន៍របស់អតិថិជន និង បញ្ចៀសនូវ​ការរំលោភ​បំពាន​សិទ្ធិ​ រួមទាំងផលប្រយោជន៍របស់អតិថិជន ដែល​អាចកើតចេញពី​ឯកសារ​គតិយុត្ត​​ទាំងនោះ ។
  • ចុះហត្ថលេខា និង​ប្រថាប់ត្រា បញ្ជាក់អំពីភាពត្រឹមត្រូវ​​លើកិច្ចសន្យា កិច្ចព្រមព្រៀង និងលិខិតស្នាម​គតិយុត្ត​ផ្សេងៗ អនុលោមតាមច្បាប់ ។
  • រៀបចំ​លិខិតជូនដំណឹង​ទៅភាគីពាក់ព័ន្ធ​ តាមរយៈការជូនដំណឹងឱ្យធ្វើ ឬ ហាមឃាត់ការ​ធ្វើ​សកម្មភាព​ណាមួយ រួមទាំងដាស់តឿន ឬ ព្រមានចាត់វិធានការតាម​ផ្លូវ​ច្បាប់ ​ចំពោះ​សកម្មភាព​រំលោភ​បំពាន​ផ្សេងៗ ស្របតាម​អង្គហេតុ និង តាមការ​ចង់​បាន​របស់​អតិថិជន ស្របតាមក្របខណ្ឌច្បាប់ ។