- តំណាងឱ្យក្រុមហ៊ុន និងការពារផលប្រយោជន៍ក្រុមហ៊ុននៅគ្រប់កាលៈទេសៈទាំងអស់ស្របតាមច្បាប់ជាធរមាន
- ធ្វើជាមេធាវីតំណាង និងប្រឹក្សាយោបល់ចុះកិច្ចព្រមព្រៀង ឬចុះកិច្ចសន្យាផ្សេងៗប្រចាំក្រុមហ៊ុន
- តំណាងឱ្យក្រុមហ៊ុនចូលរួមពិភាក្សា និងចរចាគ្រប់ការងារពាក់ព័ន្ធ ដែលក្រុមហ៊ុនបានស្នើសុំ និងចាត់តាំង
- ផ្តល់ការប្រឹក្សា និងសម្របសម្រួលផ្នែកច្បាប់ជាប្រចាំរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន
- បំពេញតួនាទីជា “អភិបាលឯករាជ្យ” ដែលត្រូវបានចាត់តាំងដោយក្រុមហ៊ុន ឬ ស្ថាប័នមានសមត្ថកិច្ច
- ធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យអំពីភាពខ្វះខាតនៃលក្ខខណ្ឌច្បាប់ចំពោះក្រុមហ៊ុន
- ការចូលរួមប្រឈមមុខបំភ្លឺក្នុងនាមក្រុមហ៊ុន ចំពោះអាជ្ញាធរ និងតតិយជនផ្សេងទៀត
- ផ្តល់វត្តមានជានិច្ចនូវមេធាវី ឬបុគ្គលិកផ្នែកច្បាប់សម្រាប់តម្រូវការនៃភាពចំាបាច់របស់ក្រុមហ៊ុន
- ផ្តល់សេវាកម្មពិសេស ជាងអតិថិជនធម្មតា (ជាអាទិ៍ យកចិត្តទុកដាក់បំផុត និងមានភាពឆាប់រហ័ស)
- បញ្ចុះតម្លៃ ៥០%ភាគរយ ចំពោះសេវាកម្មដោយឡែកផ្សេងទៀត ដែលមិនបានរាប់បញ្ចូលនៅក្នុងសេវាកម្មមេធាវីប្រចាំក្រុមហ៊ុន
- តំណាងឱ្យក្រុមហ៊ុននៅក្នុងករណី ដោះស្រាយវិវាទជាមួយក្រុមហ៊ុនដែលជាគូរប្រជែង ទាំងនៅក្នុងប្រព័ន្ធតុលាការ ឬក្រៅប្រព័ន្ធតុលាការ
- និងតម្កល់ ឬរក្សាទុកនូវឯកសារ ឬលិខិតស្នាមផ្សេងៗរបស់ក្រមហ៊ុន។ល។