• ប្រមូលនូវ​​ព័ត៌មាន​អំពីអង្គហេតុ និង​ ​ភស្តុតាង ពាក់ព័ន្ធនឹង​បញ្ហា ឬ វិវាទ ​ដែល​អតិថិជន​កំពុង​ជួប​ប្រទះ និង ទាមទារ​ឱ្យ​រក​ដំណោះស្រាយ ។
  • ធ្វើការវិភាគលើ​អង្គហេតុ​ និង ភស្តុតាងពាក់ព័ន្ធ​ ​ដើម្បី​ស្វែងរកចំណុចវិវាទ ឬ​ ស្នូលនៃ​បញ្ហា ដោយកំណត់​ចំណុចខ្លាំង ឬ ចំណុចខ្សោយរបស់អតិថិជន ​ក្នុងការ​ឈាន​ដល់​ការ​ស្វែងរក​វិធីដោះស្រាយ​​ជា​វិជ្ជមាន​ជូន​អតិថិជន តាមរយៈយុត្តិសាស្ត្រ​ឈ្នះៗ ។
  • ​ផ្តល់អតិថិជននូវជម្រើសនៃវិធីដោះស្រាយ និង លទ្ធផល ​ដែលអាចរំពឹងទុក​បាន ដោយកំណត់បង្ហាញ​អំពីចំណុច​វិជ្ជមាន និង ចំណុច​អវិជ្ជមាន ស្របទៅតាមវិធីដោះស្រាយ ដែលអតិថិជន​បាន​ជ្រើសរើស ។
  • ពន្យល់បង្ហាញ​ដល់អតិថិជននៅ​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា តាមរយៈយន្តការ​នៃ​ការ​ដោះ​ស្រាយ​​ទំនាស់​ក្រៅប្រព័ន្ធតុលាការ ឬ ដំណើរការនីតិវិធីក្នុងដំណាក់កាលនីមួយៗ តាម​រយៈ​យន្តការ​តុលាការ​​មាន​សមត្ថកិច្ច ។
  • ការប្រឹក្សាយោបល់ផ្នែកច្បាប់ខាងលើនេះ ពាក់ព័ន្ធ​នឹង​ផ្នែក​ផ្សេង​ៗ​ ជាអាទិ៍ ផ្នែកព្រហ្មទណ្ឌ ផ្នែករដ្ឋប្បវេណី ផ្នែកពាណិជ្ជកម្ម ផ្នែកការងារ និង ផ្នែកផ្សេងៗទៀត ស្របទៅតាម​បទដ្ឋាន​គតិយុត្ត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ។