អបអរការដាក់ឲ្យដំណើរការកម្មវិធីបណ្ណាល័យតម្រាច្បាប់

នៅក្នុងឪកាសគម្រប់ខួប ២ ឆ្នាំ នៃការបង្កើតក្រុមហ៊ុនមេធាវីតម្រាច្បាប់ នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ  លោកមេធាវី មួន សៀងលី ប្រធានក្រុមហ៊ុនមេធាវីតម្រាច្បាប់ បានសម្រេចប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីបណ្ណាល័យតម្រាច្បាប់មួយ ដែលជាបណ្ណាល័យឌីជីថល សម្រាប់ឲ្យសាធារណជនទាំងអស់ អាចដោនឡូតយកកម្មវិធីនោះយកទៅប្រាស់នៅលើទូរស័ព្ទដៃ ឬ Tablet របស់ខ្លួន បានដោយសេរី និងឥតគិតថ្លៃ។ លោកមេធាវី មួន សៀងលី បានបញ្ជាក់បន្ថែមទៀតថា បណ្ណាល័យ តម្រាច្បាប់នេះ គឺជាកម្មវិធីដែលមានផ្ទុកនូវទិន្នន័យឯកសារច្បាប់ជាវីដេអូ និងជាប្រភេទឯកសារPDF ដ៏ច្រើនសន្ធឹកសន្ធាប់ ជាការពិត បន្ទាប់ពីលោកអ្នកបានដោនឡូតយកកម្មវិធី​ “បណ្ណាល័យតម្រាច្បាប់​”ហើយនោះ លោកអ្នកនឹងក្លាយជាម្ចាស់ បណ្ណាល័យច្បាប់មួយដ៏ធំ ដែលលោកអ្នកមានសិទ្ធិទាញយកឯកសារច្បាប់ទាំងអស់ ដើម្បីរក្សាទុក និងចែកចាយ​បាន​ដោយ​សេរី សម្រាប់ធ្វើការស្វែងយល់ និងសិក្សាស្រាវជ្រាវបាន យ៉ាងទូលំទូលាយ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាម តម្រូវការ។ ក្រៅពីនេះ បណ្ណាល័យតម្រាច្បាប់​” នឹងតែងតែ​ធ្វើការ​ជូនដំណឹង​ និងផ្ញើជូនទៅកាន់លោកអ្នក​ ​នូវច្បាប់ថ្មីៗ និង ឯកសារច្បាប់សំខាន់ៗ បន្ថែមទៀត ដើម្បីជាការ​​ជួយជម្រុញឱ្យ​​អ្នកប្រើប្រាស់បានអានជាប្រចាំ និងធ្វើបច្ចុប្បន្នភាពចំណេះដឹង ច្បាប់​បានផងដែរ។

ចំពោះគោលបំណងនៃការបង្កើតនូវកម្មវិធីបណ្ណាល័យតម្រាច្បាប់នេះ គឺដើម្បី​ចូល​រួមលើកស្ទួយ​​វិស័យអំណាននៅកម្ពុជា និង ជម្រុញការផ្សព្វផ្សាយ​​ច្បាប់ឱ្យកាន់តែមានភាពទូលំទូលាយទៅដល់សាធារណជនទូទៅ ទាំងមន្រ្តីរាជការ និង ប្រជាពលរដ្ឋ​​​គ្រប់រូប ឱ្យបានចេះ និង បានដឹង​​អំពីច្បាប់គ្រប់ៗគ្នា ស្របតាមគោលការណ៍នីតិរដ្ឋ ហើយក៏អាចបង្កលក្ខណៈងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវអំពីច្បាប់ មន្ត្រីរាជការ និងសិស្ស-និស្សិត នៅក្នុងការសិក្សាស្រាវជ្រាវ ឱ្យមានប្រសិទ្ធភាពគុណភាព និង ភាពឆាប់រហ័សផងដែរ។ មួយវិញទៀត ការប្រើប្រាស់នូវបណ្ណាល័យឌីជីថលនេះ គឺជាការជួយសន្សំសំចៃនូវកា របោះពុម្ ពក្រដាសសៀវភៅ និង កាត់បន្ថយការសាងសង់សំណង់ការ្យផ្សេងសម្រាប់ផ្ទុកនូវឯកសារស្របតាមយន្តការនៃការការពារ បរិស្ថានកម្ពុជា ព្រមទាំងអាចជួយសម្រួលដល់ការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ស្របតាមកាលទេសៈ និងស្ថានភាព បច្ចុប្បន្ន នៅក្នុងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

សូមដោនឡូតកម្មវិធីបណ្ណាល័យតម្រាច្បាប់ តាមរយៈ LINK ខាងក្រោម៖

១.https://apps.apple.com/us/app/legal-code-library/id1547198602 (សម្រាប់ IOS)

២.https://play.google.com/store/apps/details?id=legalcode.nulo.co.jp(សម្រាប់ Android)