អំពីយើង

១.ប្រវត្តិ តម្រាច្បាប់

   តម្រាច្បាប់  ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តាមរយៈវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី លេខ  ០៣១ /គម-កវ/១៩  ចុះថ្ងៃទី១១  ខែកុម្ភៈ ឆ្នាំ២០១៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទម្រង់ជា ការិយាល័យមេធាវី និងត្រូវបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ តម្រាច្បាប់ ត្រូវបានបង្កើតឡើង ដោយស្ថាបនិកតែម្នាក់គត់ គឺលោកមេធាវី មួន សៀងលី ដែលជាសមាជិកគណៈមេធាវី និង ជាសមាជិកក្រុមការងារស្រាវជ្រាវច្បាប់ និងពិគ្រោះយោបល់នៃក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន​ ទាំងជាមេធាវីប្រចាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ជាការពិត តម្រាច្បាប់ បានប្រមូលផ្តុំនូវធនធានមេធាវីជាច្រើន ដើម្បីពង្រីក និង បម្រើសេវាកម្មច្បាប់ដល់អថិជនតាមតម្រូវការ និងប្រកបដោយគុណភាពខ្ពស់បំផុត។

     ក្នុងរយៈកាលកន្លងមកនេះ តម្រាច្បាប់ បានខិតខំអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយខ្លួនជាការិយាល័យមេធាវីមួយដែលមានការទទួលស្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាក់ស្ដែង តម្រាច្បាប់ ត្រូវបានផ្តល់ទំនុកចិត្តពីវិនិយោគិន និង ពាណិជ្ជករ ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាអតិថិជនជាបុគ្គលឯកជនផ្សេងទៀត ដែលស្វែងរកជំនួយផ្នែកច្បាប់។ មេធាវី ទីប្រឹក្សាច្បាប់ និងបុគ្គលិក របស់ តម្រាច្បាប់ បានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ យ៉ាងទូលំទូលាយ ទាំងការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស លើវិធានច្បាប់ជាតិ និងអន្តរជាតិ។

     ការអភិវឌ្ឍខ្លួនដ៏ឆាប់រហ័សរបស់ តម្រាច្បាប់ នៅក្នុងរយៈពេលដ៏ខ្លី​រួមទាំងមានការគាំទ្រដ៏ច្រើនលើសលុបពីអតិថិជន និង មជ្ឈដ្ឋានផ្សេងៗទៀត តម្រាច្បាប់ បានវិវត្តន៍ខ្លួនទៅជា​ក្រុមហ៊ុនមេធាវីមួយ ដែលមានស្តង់ដារ ជំនាញ និង មានវិជ្ជាជីវៈខ្ពស់ ដូចមានក្នុងវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី លេខ ២៣១ /គម-កវ/២០ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងទម្រង់ជា ក្រុមហ៊ុនមេធាវី។ ជាការពិត ក្រុមហ៊ុន តម្រាច្បាប់  មានមេធាវីកំពុងប្រកបវិជ្ជាជីវៈ ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង បទពិសោធន៍ ក្នុងវិស័យពាណិជ្ជកម្ម  រដ្ឋប្បវេណី  ព្រហ្មទណ្ឌ ការងារ និងវិស័យផ្សេងៗទៀតជាច្រើន។ 

២.គោលដៅ និងចក្ខុវិស័យ

៣.គោលការណ៍នៅក្នុងការប្រកបវិជ្ជាជីវៈ

៤.ការប្តេជ្ញាចិត្ត

ក្នុងការផ្តល់សេវាកម្មរបស់ក្រុមការងារតម្រាច្បាប់ គឺមានការ​ប្តេជ្ញាដូចខាងក្រោម: